សាក​ប្រើ​មិន​គិត​ថ្លៃ​ - បង់​ប្រាក់​ពេល​ដែល​អ្នក​ត្រៀម​ខ្លួន​រួច

បើកហាងអនឡាញរបស់អ្នកដោយឥតគិតថ្លៃរហូតដល់អ្នកចង់ប្រើការទូទាត់ប្រាក់​អនឡាញ និងប្រព័ន្ធ​ដឹក​ជញ្ជូនរបស់​យើង។

តម្លៃសាមញ្ញ

ឥតគិតថ្លៃ

ល្អសម្រាប់ការសាកល្បង​កម្ម​វិធី​ហាង​មីដែលមានមុខងារមូលដ្ឋាន​គ្រិះ​​ដើម្បីគ្រប់គ្រងហាងរបស់អ្នក។


គេហទំព័រ​លក់​អនឡាញ

មិន​កំណត់

ភ្ជាប់ជាមួយ Facebook (កម្រិត​ដំបូង)

POS ប្រព័ន្ធ


$0

ក្នុង​មួយ​ខែ

សាក​ប្រើ​ដោយ​ឥត​គិត​ថ្លៃ

Premium 👑

អ្នក​ទទួល​បាន​គ្រប់​មុខងារ​ពិសេស​នៅ​ក្នុងកម្មវិធី​ហាង​មី​ដើម្បី​ដំណើរ​ការ​អាជីវកម្ម​ដ៏​ជោគ​ជ័យ។


គ្រប់​យ៉ាង​នៅ​ក្នុង​គម្រោង​មិន​គិត​ថ្លៃ

មិន​កំណត់​ចំនួន​ផលិត​ផល

ភ្ជាប់ជាមួយ Facebook (កម្រិតខ្ពស់)

ការទូទាត់ប្រាក់ និងការដឹកជញ្ជូន


$29

ក្នុង​មួយ​ខែ

ចុះ​ឈ្មោះ

ត្រូវការ​លើស​ពីនេះ?

យើង​អាច​ពិភាក្សា​បាន

ទាក់ទងមកពួក​​យើង

ប្រៀប​ធៀប​គម្រោង

ឥតគិតថ្លៃ Premium
គេហទំព័រ​លក់​អនឡាញ
វិញ្ញាបនបត្រ SSL
Custom domain
លក្ខណៈពិសេស SEO
ការគ្រប់គ្រង​បញ្ជីសារពើភ័ណ្ឌ
ការគ្រប់គ្រងការបញ្ជាទិញ
ការទូទាត់តាមអ៊ីនធឺណិត
ស្វែង​រក​អ្នក​ដឹកជញ្ជូន​ក្នុង​ហាង​មី
របាយការណ៍លក់ និងវិភាគ
ជំនួយ​ការ​តាម​អុីន​ធើណេត
មុខ​ងារ​ខ្ពស់

សំនួរ​ចម្លើយ

តើខ្ញុំត្រូវតែបង់ប្រាក់ដើម្បីប្រើប្រាស់កម្មវិធីហាងមី?

ពួកយើងក៏មានកញ្ចប់គម្រោងដែលមិនគិតថ្លៃដែរ ដែលបានកាត់ចេញនូវមុខងារមួយចំនួន។ កញ្ចប់គម្រោងមិនគិតថ្លៃមានកំណត់ទៅលើចំនួនផលិតផលក្នុងហាង មិនមានមុខងារទូរទាត់ប្រាក់អនឡាញ មិនមានមុខងារស្វែងរកអ្នកដឹកអីវ៉ាន់។ ដូចនេះបើលោកអ្នកប្រើគម្រោងមិនគិតថ្លៃ លោកអ្នកត្រូវធ្វើការទទួលប្រាក់ និងដឹកជញ្ជូនដោយខ្លួនឯង។ សូមទៅកាន់តារាងតម្លៃដើម្បីស្វែងយល់បន្ថែម។

តើខ្ញុំអាចលក់អ្វីបានខ្លះនៅលើវេបសាយរបស់់ខ្ញុំ?

អ្នកអាចលក់សឹងតែគ្រប់យ៉ាង ឲ្យតែស្របច្បាប់។ ក៏ប៉ុន្តែឥឡូវពួកយើងមិនអាចដឹកអាហារបានទេ។ នៅពេលដែលយើងមានដៃគូដឹកអាហារបានភ្លាមៗ ការដឹកអាហារក៏អាចធ្វើទៅបានដែរ។

តើអតិថិជនរបស់ខ្ញុំអាចបង់ប្រាក់ទិញទំនិញតាមវិធីណាខ្លះ?

ការទិញទំនិញអនឡាញជាមួយហាងដែលជាដៃគូរបស់ហាងមីពិតជាមានភាពងាយស្រួល។ អតិថិជនបង់ប្រាក់បានតាម កម្មវិធីបាគង VISA, Mastercard, UnionPay, Acleda, ABA និងច្រើនទៀត។ កម្មវិធីហាងមី​មិនទទួលប្រាក់សុទ្ធទេ។

តើពេលណាបានអតិថិជនរបស់ខ្ញុំទទួលបានការកុម្មង់របស់គាត់?

ស្ថានភាពបច្ចុប្បន្ននេះ ប្រសិនបើការកុម្មង់មុនម៉ោង១២ថ្ងៃត្រង់ អ្នកដឹកជញ្ជូនអាចដឹកបាននៅថ្ងៃដដែល។ ប្រសិនបើការកុម្មង់ក្រោយម៉ោង១២ថ្ងៃត្រង់ អ្នកដឹកជញ្ជូនអាចមកយកអីវ៉ាន់ថ្ងៃដដែល ហើយដឹកជូនអតិថិជននាថ្ងៃបន្ទាប់។

នៅពេលធ្វើការកុម្មង់តើអ្នកណាអ្នកបង់ថ្លៃដឹកជញ្ជូន?

អតិថិជនជាអ្នកបង់ថ្លៃដឹកនៅពេលដែលគាត់កុម្មង់ទិញ។ ដូចនេះអ្នកអាចដាក់តម្លៃទំនិញឲ្យធូរថ្លៃបាន ឬដាក់តម្លៃរៀងប្រជែងបន្តិចប្រសិនបើអ្នកបញ្ជូលតម្លៃដឹកចូលថ្លៃទំនិញរួច។ ពួកយើងក៏កំពុងតែបន្ថែមមុខងារដែលអនុញ្ញាត្តិឲ្យអ្នកលក់បង់ថ្លៃដឹកផងដែរ ដូចនេះអ្នកទិញនឹងអាចទទួលបានការដឹកជញ្ជូនឥតគិតថ្លៃ។

តើខ្ញុំកុងត្រាប្រើប្រាស់ហាងមីមានរយៈពេលប៉ុន្មាន?

ពួកយើងមិនចងជើងអ្នកដោយប្រើកុងត្រានោះទេ ប្រសិនបើអ្នកយល់ថាហាងមីមិនសមនឹងការរកស៊ីរបស់អ្នក អ្នកអាចឈប់ប្រើពេលណាក៏បាន។ ប្រសិនបើអ្នកបញ្ឈប់ការប្រើ ហាងអនឡាញរបស់អ្នកនឹងនៅតែបន្តប្រើប្រាស់បានរហូតដល់ចុងកាលបរិច្ឆេទនៅការបង់ប្រាក់។ ហើយប្រសិនបើអ្នកចង់ព្យូរការបង់ប្រាក់ និងហាងជាបណ្តោះអាសន្ន អ្នកក៏អាចធ្វើបានដែរ។

ខ្ញុំមានទំព័រ Facebook សម្រាប់លក់ផលិតផលរួចហើយ តើខ្ញុំត្រូវតែប្រើកម្មវិធីហាងមីដែររឺទេ?

កម្មវិធីហាងមីអាចភ្ជាប់ជាមួយ Facebook បាន។ អ្នកអាចបង្ហោះផលិតផលអ្នកពីហាងអនឡាញទៅកាន់ Facebook បាន ហើយអតិថិជនអ្នកនឹងឃើញផលិតផលអ្នកនៅលើ Facebook នឹងអាចចុចទិញតាមតំណមកហាងអនឡាញបានយ៉ាងរហ័ស។ ប្រើកម្មវិធីហាងមីជាមួយ Facebook ធ្វើឲ្យការលក់រលូនជាងមុន ហើយរាល់ទិន្នន័យទាំងអស់នឹងនៅកន្លែងតែមួយ។ ពួកយើងក៏មានគម្រោងបន្ថែមមុខងារជាមួយ Facebook នាពេលអនាគតផងដែរ។

តើអ្នកទិញត្រូវតែបង្កើតគណនីថ្មីរាល់ពេលទិញទំនិញពីហាងអនឡាញដែលដំណើរការដោយហាងមីដែររឺទេ?

ទេ! អ្នកទិញត្រូវគណនីតែមួយប៉ុណ្ណោះ។ គណនីហាងមីអាចប្រើប្រាស់នៅគ្រប់ហាងអនឡាញដែលដំណើរការដោយហាងមី។

តើទំនិញរបស់ខ្ញុំអាចដឹកបានទៅទីណាខ្លះ?

ឥឡូវនេះទំនិញអាចដឹកបាននៅក្នុងភ្នំពេញ តែពួកយើងកំពុងតែធ្វើការដាក់បញ្ចូលខេត្តក្រុងផ្សេងៗផងដែរ។ នាពេលអនាគត យើងនឹងអ្នកដឹកបានគ្រប់កន្លែងនៅក្នុងប្រទេសយើង។

តើខ្ញុំអាចបើកហាងអនឡាញច្រើននៅលើគណនីហាងមីបានឬទេ?

បាន! អ្នកអាចបើកហាងអនឡាញច្រើនជាមួយគណនីរបស់អ្នកបាន។ ប្រសិនបើអ្នកប្រើគម្រោង Premium គ្រប់ហាងរបស់អ្នក អ្នកនឹងត្រូវជាវផ្សេងគ្នាតាមហាងនីមួយៗ នៅក្នុងគណីរបស់អ្នក។ អ្នកក៏អាចបើកហាងដោយប្រើគម្រោងមិនគិតថ្លៃផង Premium ផងជាមួយគ្នាបានដែរ។

​សាក​ប្រើ​ដោយឥតគិតថ្លៃ

​សាក​ប្រើ​ដោយឥតគិតថ្លៃ